Thursday, December 01, 2005

Siem Reap

ថៃ ព្រហស្បតិ៍ ទី ១ ធ្នូ ២០០៥
សៀមរាប

ទើបតែមកដល់សៀមរាបតំបន់អង្គរវត្តដែលធំជាងគេ 9ធំប៉ុណ្ណាទៅ?ធំជាងគេប។ ប៉ុន្តែពុំទាន់មានឱកាស ទៅទីនោះទេ។ ពួកយើងទើបតែមកដល់ដោយចំណាយពេល៦ម៉ោងតាមរថយន្តក្រុង។ អស់កំលាំងគួរ សមដែរ ប៉ុន្តែគ្មានអារម្មណ៍ទាល់តែសោះពីព្រោះបានដេកលើរថយន្តក្រុងនៅពេលធ្វើដំណើរ។ ទេសភាព គួរអោយគយគន់ មានផ្ទះខ្ពស់ជាច្រើន ហេតុដូច្នេះធ្វើអោយខ្ញុំនឹកឃើញពេលឆ្លងកាត់ពីកោះស៊ូមាត្រា និង ្ញៀហៀរ របស់ម៉ាឡេស៊ី សឹងតែដូចគ្នា ព្រៃត្រូពិចដូចគ្នា និង ផ្ទះខ្ពស់ៗ។ ខុសគ្នាត្រង់ថានៅស៊ូមាត្រា យើងឆ្លងកាត់កូនភ្នំនិងបឹងបួរ ប៉ុន្តែនៅទីនេះ ពុំមានភ្នំនិងទីទួលតំបន់ទាំងអស់រាបស្មើនិងមានវិហារ ព្រះពុទ្ឋសាសនាជាច្រើន។
ទំព័រទី ៩
ឥឡូវនេះចង់ញ៉ាំបាយពេលយប់ អំបាញមិញពេលសំរាកញ៉ាំបាយនៅតាមផ្លូវ ពួកយើងសឹងតែមិនញ៉ាំពី ព្រោះ ្ញៀហន មានអារម្មណ៍មិនស្រួលជាមួយសាច់ដែលយើងបានកំម៉ង់គឺសាច់ជ្រូក តែផ្ទុយទៅវិញពួក យើងបានកំម៉ងបាយឆាសាច់គោ។ ្ញៀហន សួរទៅអ្នករត់តុដោយភាសាខ្មែរថានេះគឺសាច់ជ្រូក អ្នករត់តុ ឆ្លើយថា បាទ។ ្ញៀហន បានអោយយកទៅវិញ ប៉ុន្តែមានមនុស្សនៅទីនោះ ចេះភាសាអង់គ្លេសតិចៗ 9ញ៉ាំបាយនៅតុជាមួយគ្នាប និយាយថានោះគឺសាច់គោ។ ប្រហែលជា ្ញៀហន សួរអ្នករត់តុប្រើភាសាខ្មែរតុង ជាលិថៀរនិា ដូច្នេះស្តាប់ខុសហើយចុងក្រោយសំរេចចិត្តញ៉ាំបាយនៅទីនោះ។ មានម្ហូបមួយប្រភេទដែលគួរ អោយអស់សំណើចគឺចង្រឹតចៀន។ ឆាញ់គួរសមដែរ ទោះបីញ៉ាំដោយអារម្មណ៍ញញើតក៏ដោយ។ ប្រហែលជាគ្មានម្ហូបផ្សេងទេឬ បានជាញ៉ាំចង្រឹតចៀន។ ប៉ុន្តែសំរាប់ខ្ញុំវាប្រសើរជាងសាច់ជ្រូក អរគុណ ច្រើន ្ញៀហន 1 9សុំទោស ២ សប្តាហ៍ដោយពុំមានសាច់ជ្រូកប ។

0 Comments:

Post a Comment

<< Home