Thursday, November 24, 2005

Menjelang Pameran Lire En Fete

ថៃ ព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ២០០៥
ឡិរេ នែ ធតេេ

កាលពីម្សិលមិញនេះគឺជាកម្មវិធីបើកពិពណ៏សៀវភៅ ឡិរេ នេ ថតេេ ដែលរៀបចំឡើង ជជធ ភ្នំពេញ ដូចជាពិធីបង្ហាញសៀវភៅ ីគៅភី នៅឥណ្ឌូនេស៊ិ។ នៅម៉ោង ២ៈ០០ រសៀលអ្នកតាំងពិពណ៏បានរៀបចំ ដាក់តាំងសៀវភៅរបស់ពួកគេនៅលើតុនិងនៅជុំវិញបន្ទប់តាំងពិពណ៏របស់ពួកគេ។ នៅកន្លែងតាំងពិពណ៏មានមនុស្សម្នាចូលទស្សនាជាច្រើន ប៉ុន្តែតាមការពិនិត្យរបស់ខ្ញុំអ្នកដែលចូលរួម មើលពិពណ៏នោះមិនតំណាងអោយប្រជាជនជាទូទៅទេពីព្រោះក្រៅពីជនបរទេសដែលមានទស្សនាពួកគេគ្រាន់តែតំណាងអោយមនុស្សម្នាក់ថ្នាក់កណ្ដាលនៅកម្ពុជា។
លោក ្ញៀហន និយាយថានៅកម្ពុជាមិនមាន ថ្នាល់កណ្ដាល ដ៏ ពិតប្រាកដនោះទេប្រសិនបើមិនក្រទេ គឺមានខ្លាំងណាស់។ ខ្ញុំបានចូលរួមជាមួយស្តង់ ពានដេ ឌសេិនេេ គហមរេេ9រឿងគំនូររូបភាពកម្ពុជា ប។ ផ្ទុយទៅវិញ រឿងគំនូររូបភាពកម្ពុជាមិនមានទេគឺមានរឿងគំនូររូបភាពដែលខ្ញុំយកមកពីឥណ្ឌូនេស៊ី ពីព្រោះ ស្តង់ពិពណ៏នោះ គ្រាន់តែដាក់តាំងនូវផ្ទាំងគំនូររបស់និស្សិតមហាវិទ្យាល័យវិចិត្រសិល្បៈ។ ការតាំងពិពណ៌បិទនៅម៉ោង ៧ៈ០០ យប់ហើយបន្តការពិភាក្សាគ្នា នៅហាងកាហ្វេជជធដែលចូលរួម ដោយ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។
ការទាក់ទាញអ្នកទស្សនាការតាំងពិពណ៌ក៏មាននូវដែនកំនត់ដែរ ចំពោះអ្វីដែលអ្នកទាំងនោះអានឬអ្វីដែល ពួកគេត្រូវការដូចជាសៀវភៅសំរាប់សិក្សានិងសៀវភៅសំរាប់លំហែកាយ។ ហេតុដូច្នេះហើយរឿងគំនូរ រូបភាពឥណ្ឌូនេស៊ីដែលមានភាសាចំឡែកនោះ តាមយោបល់ពួកគេ គឺមិនអាចទាក់ទាញដោយផ្ទាល់នូវ ចំណាប់អារម្មណ៍។ មានមនុស្សមួយចំនួនបានបើកមើលគំរូរូបភាព ហើយសួរថាហេតុអ្វីបានជាមិនដាក់ តាំងជាភាសាអង់គ្លេស? ខ្ញុំឆ្លើយថា អូ! វាពិតមែន!
ចំណង់ចំណូលចិត្តអានសៀវភៅរបស់យុវជននៅទីនេះនូវមានកំរិតទាបណាស់ហើយការបោះពុម្ពសៀវភៅមានកំរិតតិចតួច។ ភាគច្រើននៃសៀវភៅដែលបានបោះពុម្ព គឺជាសមិទ្ឋិផលរបស់រដ្ឋាភិបាល ហេតុដូច្នេះវាមានការលំបាកក្នុងការផ្សព្វផ្សាយរឿងគំរុូរូបភាព។ ជាការពិត ប្រទេសកម្ពុជាមានប្រវត្តិ រឿងគំរូរូបភាពចាប់តាំងពីទសតវត្សទី៦០ដូចជារឿងគំរូរូបភាពមនោសញ្ចេតនាខ្លីៗ និង រឿងគំរូរូបភាព ស្តីពីខ្មោចត្រូវបានគេបោះពុម្ពសារជាថ្មីរហូតមកដល់បច្ចុប្បន្នដោយពុំមានប្រាក់កំរៃសំរាប់អ្នកសរសេររឿងគំរូរូបភាពទាល់តែសោះ។ នៅកម្ពុជាពុំមានរឿងគំរូរូបភាពបកប្រែពីបរទេសទេ សូម្បីតេរឿងគំរូរូបភាព ក្នុងស្រុកក៏ពុំមានដែរលើកលែងរឿងគំរូរូបភាពរបស់អង្គការក្រៅរដ្ឋាភិបាលដូចជា ៖រេិតាងេ ឺាតចហ ។ ទោះបីជាយ៉ាងណាក៏ដោយ ចេញពីសហគមន៍តូចមួយដែលបានជួបប្រជុំគ្នាកាលពីម្សិលមិញ នៅ ពៀៀក ធដេរោតិៀន ទំនងជាមានចំនុចច្បាស់លាស់ដើម្បីចាប់ផ្តើមនូវអ្វីមួយថ្មីនិងជាទីពេញចិត្តហើយមិនទាន់ មានការហូរចូលពីខាងក្រៅច្រើនលើសលប់ទេ។

ការតាំងពិពណ៍ ឡិរេ នែ ធតេេ
ជាការពិត ឥឡូវនេះខ្ញុំរវល់ណាស់តែខ្ញុំនៅមានឱកាសសរសេរ។ នៅម៉ោង ២ៈ០០ រសៀល ពិធីបើកនៃ ការតាំងពិពណ៍ ឡិរេ នែ ធតេេ នៅ ជជធ បានចាប់ផ្តើម ហើយខ្ញុំត្រូវតែត្រៀមនិងយាមស្តង់ពិពណ៌ រឿងគំរូរូបភាពឥណ្ឌូនេស៊ី។ ខ្ញុំពុំបានយករឿងគំរូរូបភាពឥណ្ឌូនេស៊ីជាច្រើនសំរាប់ពិពណ៍នេះទេ ប៉ុន្តែ វាគ្រប់គ្រាន់សំរាប់តំណាងអោយរឿងគំរូរូបភាពសម័យទំនើប។ ខ្ញុំបានយករឿងគំរូរូបភាពថតចំលង និង របស់អង្គការក្រៅរដ្ឋាភិបាលដើម្បីបង្ហាញអ្នកចូលរួម។ ខ្ញុំកំពុងតែរង់ចាំការសំរេចចិត្តរបស់ស្ថានទូត ឥណ្ឌូនេស៊ីនៅភ្នំពេញដែលចង់ជួយបកប្រែក្នុងកម្មវិធីសំនួរ-ចំលើយនៅក្នុងការតាំងពិពណ៍។ សំរាប់ៃថ សៅរ៍ ខ្ញុំត្រូវតែរៀបចំសិក្ខាសាលាសំរាប់យុវជនកម្ពុជា។

0 Comments:

Post a Comment

<< Home