Wednesday, November 30, 2005

Indie is Rolling.....

ថៃ អង្គារ ទី ២៩ វិច្ជិកា ២០០៥

ជាការពិតណាស់ ថៃម្សិលមិញគឺជាថៃដែលខ្ញុំចង់បានពីព្រោះមានពេលវាទំនេរជាច្រើនដែលគ្រោងនឹង ទៅទិញឥវ៉ាន់ដើរកំសាន្តជាលើកទី ២ ។ ដូច្នេះបន្ទាប់ពីអាហារពេលព្រឹក កាហ្វេ កម្ពុជាបានជួយខ្ញុំអោយ បានដើរកំសាន្ត។ វត្តលង្ការដែលជា ព្រះវិហារប្រវត្តិសាស្ត្រ មួយក្នុងចំណោមព្រះវិហារដ៏ទៃទៀតនៅទី ក្រុងភ្នំេពញដែលខ្ញុំបានទៅទស្សនាមុនគេដែលនៅមិនឆាយពីព្រះបរមរាជវាំង និង វិមានឯករាជ្យ។ វត្ត លង្គារក៏ជាកន្លែងស្នាក់នៅរបស់ព្រះសង្ឃទាំងឡាយ។ បន្ទាប់មកទៀត វុធបានជួនខ្ញុំទៅកន្លែងមួយដែលខ្ញុំ មិនចង់ចូលនោះ គឺ សារមន្ទីរទួលស្លែង 9អនៀចិដេ ុំសេុមប បរិយាកាសគួរអោយរន្ឋត់។ អាគារនោះគឺជាកន្លែង ដែលប៉ុលពតបានសំលាប់មនុស្សរាប់ពាន់នាក់។ ខ្ញុំគិតថាវាគ្រាន់តែជាកន្លែង សំរាប់បង្ហាញអោយស្គាល់នូវវត្ថុបុរាណ តែផ្ទុយទៅវិញប៉ុលពតបានថតរូបជនរងគ្រោះមុនពេលសំលាប់។ មានមនុស្សម្នាមួយចំនួនដែលរស់ផុតពីការសំលាប់របស់ប៉ុលពត ដូចជា ជាងថតរូបនិងអ្នកគូរគំនូរ ព្រឹត្តិការណ៏ដែលបានកើតឡើងកាលពីសម័យនោះ។ ហេតុដូច្នេះរូបថតទាំងអស់នោះបានជាប់ទាក់ទិន ដោយផ្ទាល់នូវរូបភាពនិងកន្លែងវិធីការសំលាប់ ហើយសោកនាដកម្មមនុស្សលោកបែបនេះ សូមកុំកើត មានឡើងម្តងទៀតអោយសោះ។ ប្រទេសឥណ្ឌូនេស៊ី ជាការពិត ប្រសិនបើគេប្រមែប្រមូល ឯកសារ ប្រហែលជានឹងមានសារមន្ទីរបែបនេះ ដូចជា ឌឿំ នៅអាសេ ទីម័រឡេស្ទេ និង ជំលេាះផ្សេងៗទៀត។ មានប្រវត្តិសាស្ត្រជាច្រើនដែលសរសេរឡើងដោយឈាមក្នុងពិភពរបស់យើង។
ឥឡូវនេះខ្ញុំសរសេរប្រវត្តិសាស្ត្រជាមួយរូបភាពទាំងឡាយ និងរឿងគំនូររូពភាពសង្ឃឹមថាបានជោគជ័យ។ ដើម្បីបំបាត់អារម្មណ៏ឆ្កួតចង្អោរពីសារមន្ទីរប្រល័យពូជសាសន៏ទួលស្លែង ខ្ញុំបានទៅទិញឥវ៉ាន់នៅផ្សារទួល ទំពូង 9្រុសសិាន ាំរកតេប ។ មនុស្សម្នាជាច្រើនទិញនេះទិញនោះសំរាប់ជាវត្ថុអនុស្សាវរិ៍យ៏ ហើយនៅពេលយប់គឺជាកម្មវិធីបញ្ចាំងភាពយន្តនៅសុវណ្ណភូមិសំរាប់ថៃដំបូងដែលមានភ្លៀងធ្លាក់ ប៉ុន្តែ សំណាងល្អនៅម៉ោង៧ៈ៣០ យប់ភ្លៀងក៏ឈប់ហើយអាចបញ្ចាំងរឿងភាពយន្តទីមួយគឺជាភាពយន្តដែល ធ្វើអោយខ្ញុំមានមោទនភាព។ នេះគឺជាការពិត នៃប្រទេសឥណ្ឌូនេស៊ី ដែលខុសប្លែកពីការផ្សាយ ពាណិជ្ជកម្ម។ រឿងភាពយន្តទី២ គឺរឿងគំនូរជីវចលពី ្សតៀផ ុ៖មាន ជលៀនិនង ជាស្នាដៃរបស់ ឺាហយុ ៅដិយា 9ះលេលៀមៀតិៀនប អ្នកនិពន្ឋរឿងគំនូរជីវចលម្នាក់ក្នុងចំណោមអ្នកនិពន្ឋផ្សេងៗទៀត ដូចជា អាតហៀត គាចា ហើយនិង រឿងភាពយន្តក្មេងៗនៅ ្សតុដិៀ គាសាតបាតា ដែលធ្វើអោយមនុស្សម្នាទាំងឡាយសើចក្អាកក្អាយនិងកោតសរសើរ។ បន្ទាប់មកមានការពិភាក្សានិង មានសំនួរជាច្រើនពីអ្នកទស្សនិកជនស្តីពិឈុតឆាកគំនូរជីវចលឥណ្ឌូនេស៊ី ដែលអាចផលិតរឿងភាពយន្ត ដោយខ្លួនឯងដែលពួកគេចូលចិត្ត និង បង្ហាញទស្សនៈយើងនឹងសិក្សារួមគ្នា។

0 Comments:

Post a Comment

<< Home