Monday, November 21, 2005

Komik Kamboja baru saja log on

ថៃ ចន័្ទ ទី ២១ វិច្ចិកា ២០០៥
រឿងគំនូររូបភាពកម្ពុជាទើបតែបញ្ចូលក្នុងគេហទំព័រ
នៅទីបញ្ចប់ បន្ទាប់ពីរងចាំអស់រយៈពេលជាយូរ គំរោងរូបភាពនៅកម្ពុជាត្រូវបានបញ្ចូលនៅក្នុង គេហទំព័រ។ កាលពីដំបូង ្ញៀហន ឺេកេស ជាអ្នកពិគ្រោះយោបល់ផ្នែកសិល្បៈពី ជាលិថៀរនិា ដែលរស់នៅទីក្រុងភ្នំពេញ មានគំរោងដើម្បីបើកចក្ខុយុវជនកម្ពុជាស្តីអំពីគំនូររូបភាពនិងវប្បធម៌រូបភាព ផ្សេងៗទៀត 9គំនូរជីវចលប បានអញើញរូបខ្ញុំធ្វើជាអ្នកបង្ហាញអំពីសកម្មភាពរឿងគំនូររូបភាពនៅ ឥណ្ឌូនេស៊ី។ ការកំណត់ពេលវេលាជាក់ លាក់មកទីក្រុងភ្នំពេញគឺកើតចេញពីទំនាក់ទំនងតាមរយៈអ៊ីម៉ែល និង ទូរសព្ទ័ ពី ភ្នំពេញ-ហ្សាកាតា។

nov_21_beng_vuth_reading


ហេតុដូច្នេះហើយ ថែនេះខ្ញុំមានវត្តមាននៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសមួយ ដែលកំពុងរួចចាកផុតពី សង្គ្រាមស៊ីវិល។ តាមរយៈការសាកសួរជាមួយប្រជាជនកម្ពុជា ស្តីពីរឿងគំនូររូបភាពកម្ពុជានេះបង្ហាញ អោយឃើញថា វាជាការចាំបាច់ដើម្បីបង្កើតឡើងវិញនូវរឿងគំនូររូបភាព។ បើប្រៀបធៀប និង ឥណ្ឌ្ឌូនេសុីរឿងគំនូររូបភាពនៅឥណ្ឌូនេស៊ីមានប្រជាប្រិយភាពជាងរឿងគំនូររូបភាពនៅកម្ពុជា ទោះបីជា យើងមានអារម្មណ៏អៀនខ្ម្មាស់នៅពេលដែលយើងនឹកឃើញថា ប្រទេសរបស់យើងជាប្រទេសដែលពុក រលួយជាងគេបំផុតនៅលើពិភពលោក។ ក៏ប៉ុន្តែនោះ គឺរឿងរ៉ាវប្រទេសជាតិ ដោយឡែកតាមលក្ខណៈ ភូមិសាស្ត្រ ប្រទេសថៃ ប្រទេសសឹង្ហបុរី និង ប្រទេសម៉ាឡេស៊ី នៅជិតទីក្រុងភ្នំពេញ ក៏ប៉ុន្តែ ហេតុអ្វីបានជាពួកគេជ្រើសរើសយកឥណ្ឌូនេស៊ី។ រឿងគំនូររូបភាពឥណ្ឌូនេស៊ីមិនទាន់ជារស់រវើកទេ ផ្ទុយទៅវិញរឿងគំនូររូបភាពប្រទេសជិតខាងបានរស់ឡើងវិញហើយ។ សូមអ្នកជឿថាយើងបានបោះ មួយជំហានទៅមុខហើយ ហេតុដូច្នេះហើយវាមិនជាខុសឆ្គងអ្វីទេដើម្បីបបួលប្រទេសកម្ពុជាធ្វើ ដំណើររួមគ្នា។


0 Comments:

Post a Comment

<< Home